តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Lisa M. Samra

ព្រះអាទិករ និងព្រះដ៏ទ្រទ្រង់

លោក​ភីលីព(Phillipe) ដែល​ជា​អ្នក​ផលិត​នាឡិការ​ស្វីស បាន​ប្រើ​កែវ​ពង្រីក និង​ដង្កៀប​តូច​ៗ ដើម្បី​ពន្យល់​ខ្ញុំ​យ៉ាង​លម្អិត អំពី​របៀប​ដែល​គាត់​ដោះ​គ្រឿង​តូច​ល្អឹត​នីមួយ​ៗ​របស់​នាឡិការ​អូតូម៉ាទិច ដើម្បី​សម្អាត ហើយ​ផ្គុំ​ចូល​គ្នា នៅ​ក្នុង​នាឡិការ​ដ៏​ពិសេស​នោះ​វិញ។ ខណៈ​ពេល​ដែល​យើង​កំពុង​មើល​គ្រឿង​ល្អិត​ៗ​ទាំង​នោះ លោក​ភីលីព​ក៏​បានបង្ហាញ​រេស្ស័រ ដែល​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​នៃ​នាឡិការ​នោះ។ រេស្ស័រ​នោះ គឺ​ជា​ផ្នែក​សំខាន់​ជាង​គេ ដែល​ធ្វើ​ឲ្យ​ស្ពឺ​ទាំង​អស់​មាន​ចលនា ធ្វើ​ឲ្យ​នាឡិការ​ដើរ​ទៀង​ពេល។ បើ​គ្មាន​វា​ទេ នោះ​នាឡិការ​អូតូម៉ាទិច មិន​អាច​ដំណើរ​ការ​បាន​ឡើយ ទោះ​នាឡិការ​អូតូម៉ាទិក​នោះ ត្រូវ​បាន​គេផ​លិត ដោយ​ជំនាញ​ពិសេស​យ៉ាង​ណា​ក៏​ដោយ។

ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ដ៏​មាន​ន័យ ក្នុង​កណ្ឌ​ហេព្រើរ អ្នក​និពន្ធ​បាន​សរសើរ​ដំកើង​ព្រះ​យេស៊ូវ ជា​ញឹក​ញាប់ ដោយ​ប្រើពាក្យ​ពេចន៍​យ៉ាង​ប៉ិន​ប្រសប់​ថា ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ផ្នែក​លម្អិត​នីមួយ​ៗ​នៃ​ចក្រ​វាល​របស់​យើង ត្រូវ​បាន​ព្រះ​យេស៊ូវ​បង្កើត​យ៉ាង​ត្រឹម​ត្រូវ ដូច​ជា​គ្រឿង​ដ៏​តូច​ល្អិត នៃ​នាឡិការ​អូតូម៉ាទិក​(ហេព្រើរ ១:២)។ ព្រះ​អង្គ​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង គឺ​រាប់​ចាប់​ពី​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដ៏​ធំ​ល្វឹង​ល្វើយ រហូត​ដល់​ស្នាម​ម្រាម​ដៃ​ដ៏​តូច​ល្អិត។

ប៉ុន្តែ ព្រះយេស៊ូវ​មិន​គ្រាន់​តែជា​ព្រះ​អាទិករ​ដែល​បាន​បង្កើត​អ្វី​ៗ​គ្រប់​យ៉ាង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ក៏​មាន​សារៈ​សំខាន់ ចំពោះ​ដំណើរ​ការ និង​ការ​ចម្រើន​ឡើង​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់​ផង​ដែរ គឺ​ប្រៀប​ដូច​ជា​រេស្ស័រ ដែល​ធ្វើ​ឲ្យ​នាឡិការ​ដំណើរការ។ ព្រះ​ហស្ត​របស់​ទ្រង់ បាន​បន្ត “ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ទ្រង់”(ខ.៣) ដោយ​ធ្វើ​ឲ្យ​អ្វី​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត មាន​ដំណើរ​ការ​រួម​គ្នា នៅ​ក្នុង​ភាព​លម្អិត​ដ៏​ស្មគ្រ​ស្មាញ។

ខណៈ​ពេល​ដែល​អ្នក​មាន​ឱកាស​ពិសោធន៍​នឹង​សម្រស់ នៃ​ស្នា​ព្រះ​ហស្ត​ព្រះ នៅ​ថ្ងៃ​នេះ សូម​ចាំ​ថា “របស់​ទាំង​អស់​ស្ថិត​ស្ថេរ ដោយ​សារ​ទ្រង់”(កូឡ៉ុស ១:១៧)។ ចូរ​យើង​ទទួល​ស្គាល់​តួនាទី​ចម្បង​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ការ​បង្កើត…

សុចរិត ក្នុងចំណោមប្រជាជាតិ

ពេល​ដែល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ទៅ​មើល​សារៈមន្ទីរ​ប្រល័យ​ពូជ​សាសន៍ យ៉ាត យ៉ាសេម នៅ​ប្រទេស​អ៊ីស្រាអែល យើង​បាន​ចូល​ក្នុង​សួន​ច្បារ ដែល​មាន​ឈ្មោះ​ថា សុចរិត​ក្នុង​ចំណោម​ប្រជា​ជាតិ​ទាំង​ឡាយ។ សួន​ច្បារ​នេះ​បាន​ផ្តល់​កិត្តិ​យស ​ដល់​បុរស និង​ស្រ្តី​ដែល​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​សង្រ្គោះ​ជន​ជាតិ​យូដា ឬ​ជ្វីប ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ហូឡូខោះ​។ ខណៈ​ពេល​ដែល​យើង​ទស្សនា​វិមាន​រំឭក​នេះ យើង​ក៏​បាន​ជួប​មនុស្ស​មួយ​ក្រុម មក​ពី​ប្រទេស​ហូឡង់។ ក្នុង​ចំណោម​ពួក​គេ មាន​ស្រ្តី​ម្នាក់​បាន​មក​ទីនោះ ដើម្បី​មើល​ឈ្មោះ​ជីដូន​ជីតា​របស់​នាង នៅ​ក្នុង​បញ្ជី​ឈ្មោះ ដែល​គេ​បានឆ្លាក់​នៅ​លើ​ផ្លាក​ដ៏​ធំ​មួយ។ ដោយសារ​យើង​មាន​ចិត្ត​ចង់​ដឹង​ចង់​ឮ យើង​ក៏​បាន​សាក​សួរ​អំពី​ប្រវត្តិ​គ្រួសារ​របស់​នាង។

តា និងយាយ​របស់​នាង គឺ​លោក​គ្រូ​គង្វាល ភីធ័រ(Rev. Pieter) និង​អ្នកស្រី អេដ្រៀនណា មូល័រ(Adriana Müller) បានជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ជន​ជាតិ​យូដា​ម្នាក់ ដែល​មាន​អាយុ​ពីរ​ឆ្នាំ ដោយ​នាំ​គាត់​ចូល​ក្នុង​ផ្ទះ​របស់​ពួក​គេ ហើយ​ក៏បាន​លាក់​អត្ត​សញ្ញាណ​របស់​គាត់ ដោយ​ឲ្យ​គាត់​ធ្វើ​ជា​កូន​ពៅ​គេ ក្នុង​ចំណោម​កូន​ទាំង​៨​នាក់​របស់​ពួក​គេ​ពី​ឆ្នាំ​១៩៤៣ ដល់​ឆ្នាំ១៩៤៥។

រឿង​នេះ​បាន​ប៉ះ​ពាល់​ចិត្ត​យើង​ណាស់ បាន​ជា​យើង​សួរ​នាង​ថា “តើ​ក្មេង​ប្រុស​នោះ បាន​រួច​ជីវិត នៅ​សម័យ​នោះ​ទេ?”​ពេល​នោះ មាន​បុរស​ម្នាក់​មាន​វ័យ​ចាស់​ជាង​នាង ដែល​កំពុង​ឈរ​ក្នុង​ក្រុម​នោះ ក៏​ដើរ​ចេញ​មក ហើយ​ប្រកាស​ថា ក្មេង​ប្រុស​នោះ​គឺ​ជា​គាត់​ហ្នឹង​ហើយ។

ពេល​ខ្ញុំ​គិត​អំពី​សេចក្តី​ក្លាហាន​របស់​មនុស្ស​ជា​ច្រើន ដែល​បាន​ជួយ​សង្រ្គោះ​ប្រជាជន​យូដា ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​នាង​អេសធើរ។ នៅ​សម័យ​នោះ ស្តេច​អ័ហាស៊ូរុស​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ ឲ្យ​គេ​សម្លាប់​ជន​ជាតិ​យូដា​បំផុត​ពូជ ​ប្រហែល​ជា​ក្នុង​ឆ្នាំ​៣៥០​មុន​គ្រីស្ទ​សករាជ។ ព្រះ​នាង​អេសធើរ​ប្រហែល​ជា​គិត​ថា ខ្លួន​អាច​ជៀស​ផុត​ពី​ការ​កាប់​សម្លាប់…

ព្រឹលនៅរដូវរងា

ពេល​រដូវរងា​មក​ដល់ ជា​រឿយ​ៗ ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ ពិភព​លោក​ដែលបាន​គ្រប​ដណ្តប់ ដោយ​ព្រឹល​ដ៏​សុខ​សាន្ត និង​ស្ងាត់​ស្ងៀម។ នៅ​ពេល​នោះ ព្រឹល​បាន​ធ្លាក់​ចុះ​មក ដោយ​ភាព​ស្រទន់ គឺ​ខុស​ពី​រដូវ​ផ្ការីក ដែល​មាន​សម្លេង​ផ្គរ​លាន់​ដ៏​កក្រើក ដែល​បាន​ប្រកាស​អំពី​វត្ត​មាន​របស់​ខ្លួន​នៅ​ពេល​យប់។

ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “បទ​ចម្រៀង​នៃ​ព្រឹល​រដូវ​រងា” អ្នក​ស្រី​អូដ្រេយ អាសាត(Audrey Assad) បាន​ច្រៀង​ថា ព្រះ​យេស៊ូវ​អាច​យាង​ចុះ​មក​ផែន​ដី ដោយ​អំណាច​ចេស្តា ដូច​ខ្យល់​ព្យុះ​កំបុត​ត្បូង ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក​យ៉ាងស្ងាត់​ស្ងៀម យ៉ាង​សុភាព ដូច​ព្រឹល​ដែល​ធ្លាក់​យ៉ាង​ស្រទន់ នៅ​រដូវ​រងា នៅ​ពេល​យប់ នៅ​ក្រៅ​បង្អួច​ផ្ទះ​ខ្ញុំ។

ការ​យាង​មក​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ភាព​ស្ងប់​ស្ងាត់។ ទ្រង់​មិន​បាន​ប្រសូត​នៅ​ក្នុង​រាជ​វាំង​ឡើង ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​កន្លែង​ដែល​មិន​ទំនង ដែល​ជា​ទីស្នាក់​អាស្រ័យ​ដ៏​តូច​ទាប​ នៅ​ភូមិ​បេថ្លេហិម​។ ហើយ​ទ្រង់​បាន​ផ្ទុំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មិន​មាន​គ្រែ​សមរម្យ​(លូកា ២:៧)។ ទ្រង់​ក៏​មិន​បាន​ប្រសូត​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ ។ ឪពុក​ម្តាយ​ទ្រង់​បាន​ត្រឹម​តែ​អាច​យក​សត្វ​ព្រាប​មួយ​គូ មក​ថ្វាយ​ជា​យញ្ញ​បូជា ពេល​ដែល​អ្នក​ទាំង​ពីរ​ថ្វាយ​ទ្រង់​ដល់ព្រះ​ជា​ម្ចាស់ នៅ​ព្រះ​វិហារ(ខ.២៤)។

ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ដោយ​ការ​បន្ទាប​ព្រះ​កាយ ចូល​ក្នុង​លោកិយ​នេះ ត្រូវ​បាន​ហោរា​អេសាយថ្លែង​ជា​បទ​ទំនាយ អំពីព្រះ​អង្គ​សង្រ្គោះ ដែល​យាង​មក ដោយ​មិន​បាន​ស្រែក ឬ​ប្រកាស​ជា​សាធារណៈ​ឡើយ(អេសាយ ៤២:២) ហើយ​ទ្រង់​ក៏​មិន​បាន​យាង​មក​ដោយ​អំណាច​ចេស្តា ដែល​ធ្វើ​ឲ្យ​បាក់​ដើម​ត្រែង ឬ​ធ្វើ​ឲ្យ​រលត់​ភ្លើង​ប្រឆេះ​ដែល​ខំ​ឆេះ​នោះ​ដែរ​(ខ.៣)។…

ផ្ទាំងគំនូរដ៏មានន័យ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​អង្គុយ​នៅ​ទីធ្លា​នៃ​ព្រះ​វិហារ​វីស៊ីថេសិន ក្នុង​ក្រុង​អេន​ ខារេម ប្រទេស​អ៊ីស្រាអែល។ ពេល​នោះ​ ខ្ញុំ​មាន​ចិត្ត​ស្ងើច​សរសើរ ចំពោះ​សម្រស់​នៃ​ផ្ទាំង​គំនូរ​៦៧​ផ្ទាំង ដែល​កើត​ពី​ការ​ផ្គុំ​កញ្ចក់​ពណ៌​តូច​ៗ​ចូល​គ្នា​បង្កើត​ជា​រូប​ភាព ហើយ​នៅ​ក្នុងផ្ទំាង​គំនូរ​ទាំង​នោះ មាន​បទ​គម្ពីរ លូកា ១:៤៦-៥៥ ដែល​គេ​បាន​សរសេរ ជា​ច្រើន​ភាសា។ តាម​ទំនៀម​ទំលាប់ គេ​បាន​ហៅ​បទគម្ពីរ​នេះ​ថា មែក​នីហ្វ៊ីខាត ជា​ពាក្យ​ក្នុង​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា “លើក​ដំកើង”។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ការ​ឆ្លើយ​តប របស់​នាង​ម៉ារា ចំពោះ​ការ​ប្រកាស​ថា នាង​នឹង​ក្លាយ​ជា​មាតា​នៃ​ព្រះ​មែស៊ី។

គេ​បាន​ចារ​ពី​លើ​រូប​គំនូរ​នីមួយ​ៗ ដោយ​ពាក្យ​ពេចន៍​របស់​នាង​ម៉ារា ដែល​បាន​ថ្លែង​ថា “ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះអម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីករាយ​នឹង​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ … ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះចេស្តា ទ្រង់​បាន​ប្រោស​សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុង​ផ្ទាំង​គំនូរ​នីមួយ​ៗ ក៏​មាន​បទ​ចម្រៀង​ទំនុក​ដំកើង ដែល​បាន​ដក​ស្រង់​ពី​ព្រះ​គម្ពីរ ជា​បទ​ចម្រៀង​សរសើរ​ដំកើង ដែល​ក្នុង​នោះ នាង​ម៉ារា​បាន​រៀប​រាប់ អំពី​សេចក្តី​ស្មោះ​ត្រង់ ដែល​ព្រះ​ជា​ម្ចាស់ មាន​ចំពោះ​នាង និង​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។​

ក្នុង​នាម​ជា​អ្នក​ទទួល​ព្រះ​គុណ​របស់​ព្រះ ដោយ​ការ​ដឹង​គុណ នាង​ម៉ារា​បាន​អរ​សប្បាយ ចំពោះ​សេចក្តី​សង្រ្គោះ ដែល​នាង​បាន​ទទួល(ខ.៤៧)។ នាង​បាន​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​មាន​សេចក្តី​មេត្តា​ករុណា ចំពោះ​សាសន៍​អ៊ីស្រាអែល អស់​ជា​ច្រើន​ជំនាន់(ខ.៥០)។ នាង​ក៏​បាន​រំឭក អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​បាន​ថែរក្សា​រាស្រ្ត​អ៊ីស្រាអែល បាន​ជា​នាង​សរសើរ​ដំកើង​ព្រះ​អង្គ ព្រោះ​ទ្រង់​ធ្វើ​នូវ​ការ​ដ៏​អស្ចារ្យ​សម្រាប់​រាស្រ្ត​ទ្រង់(ខ.៥១)។ នាង​ក៏​បាន​អរ​ព្រះគុណ​ព្រះ​អង្គ ដោយ​ទទួល​ស្គាល់​ថា​ ព្រះ​ហស្ត​ទ្រង់បាន​ផ្គត់​ផ្គត់​ការ​រស់​នៅ​របស់​នាង ជា​រៀង​រាល់​ថ្ងៃ​(ខ.៥៣)។…

ព្រះជាម្ចាស់គង់នៅទីនេះ

នៅ​ផ្ទះ​ខ្ញុំ មាន​ផ្លាក​មួយ ដែល​យើង​បាន​សរសេរ​ពាក្យ​ស្លោក​ពី​លើ​ថា “ទោះ​យើង​ដឹង ឬ​មិន​ដឹង​ក្តី ព្រះ​ទ្រង់​តែង​តែ​គង់​នៅ​ជា​មួយ​ជា​និច្ច”។

លោក​ហូសេ គឺ​ជា​ហោរា​នៅ​គ្រា​សញ្ញា​ចាស់ ដែល​បាន​រស់​នៅ ក្នុង​ចុង​សតវត្សរ៍​ទី​៨ មុន​គ្រីស្ទ​សករាជ(ឆ្នាំ៧៥៥ ដល់ ៧១៥ មុន​គ្រីស្ទ​សក​រាជ)។ គាត់​បាន​សរសេរ​ពាក្យ ដែល​ស្រដៀង​នឹង​ពាក្យ​ស្លោក​នេះ ទៅ​កាន់​សាសន៍​ហេព្រើរ ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ “ខំ​ទទួល​ស្គាល់​ទ្រង់”(ហូសេ ៦:៣) ព្រោះ​ពួក​គេ​បាន​បំភ្លេច​ទ្រង់(៤:១)។ ខណៈ​ពេល​ដែល​ពួក​គេ​ភ្លេច​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ងាក​ចេញ​ពី​ទ្រង់​(ខ.១២) ហើយ​មិន​យូរ​ប៉ុន្មាន ពួក​គេ​ក៏​លែង​មានព្រះ​អង្គ នៅ​ក្នុង​គំនិត​របស់​ខ្លួន​ទៀត(ទំនុកដំកើង ១០:៤)។

ក្នុង​រឿង​នេះ លោក​ហូសេ​បាន​នាំ​មក​នូវ ការ​ដាស់​តឿន​ដ៏​សាមញ្ញ តែ​សំខាន់ ឲ្យ​យើង​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ ដោយ​នឹក​ចាំ ថា ទ្រង់​គង់​នៅ​ក្បែរ​យើង ហើយ​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ទាំង​ក្នុង​ពេល​មាន​អំណរ ក៏​ដូច​ជា​ពេល​មាន​ទុក្ខ។

ការ​ទទួល​ស្គាល់​ព្រះ​ជា​ម្ចាស់ អាច​មាន​ន័យ​ថា ពេល​ដែល​យើង​បាន​ឡើង​តំណែង នៅ​កន្លែង​ធ្វើ​ការ យើង​ត្រូវ​ទទួល​ស្គាល់ថា ព្រះ​ទ្រង់​ជា​អ្នក​ប្រទាន​ពរ ឲ្យ​យើង​មាន​ប្រាជ្ញា ឲ្យ​សម្រេច​កិច្ច​ការ ទាន់​ពេល​វេលា តាម​ថវិការ​ដែល​បាន​កំណត់​ជា​ដើម។ ម្យ៉ាង​ទៀត បើ​សិន​ជា​យើង​ធ្វើ​ការ​ស្នើ​សុំ​អ្វី​មួយ ហើយ​ត្រូវ​គេ​បដិសេធន៍ នោះ​យើង​អាច​ទទួល​ស្គាល់​ថា​ព្រះ​អង្គ នៅ​តែ​គង់​នៅជា​មួយ​យើង​ជា​និច្ច ដើម្បី​ជួយ​ទ្រ​ទ្រង់​យើង ខណៈ​ពេល​ដែល​យើង​ទុក​ចិត្ត​ថា ទ្រង់​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។

បើ​សិន​ជា​យើង​មិន​អាច​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​បាន​ដូច​ចិត្ត នោះ​យើង​អាច​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​កំពុង​គង់​នៅជា​មួយ​យើង…

អំណាចនៃការប៉ះ

វេជ្ជបណ្ឌិត ប៉ុល ប្រ៊ែន(Paul Brand) គឺ​ជា​បេសកជន​ពេទ្យ​ដំបូង ដែល​បាន​ទៅ​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ឥណ្ឌា នៅ​សតវត្សរ៍​ទី​២០។ គាត់​បាន​ឃើញ​ស្លាក​ស្នាម​នៃ​ជម្ងឺ​ឃ្លង់ ដោយ​ផ្ទាល់​ភ្នែក។ ក្នុង​អំឡុង​ពេល​នៃ​ការ​ណាត់​ជួប​អ្នក​ជម្ងឺ គាត់​ក៏​បាន​ប៉ះ​អ្នក​ជម្ងឺ ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​ព្យាបាល។ បុរស​ដែល​ជា​អ្នក​ជម្ងឺ​ក៏​បាន​ចាប់​ផ្តើម​ស្រក់​ទឹក​ភ្នែក។ អ្នក​ជំនួយ​របស់​គាត់ ក៏​បាន​ពន្យល់​វេជ្ជ​បណ្ឌិត ប្រ៊ែនថា “អ្នក​បាន​ប៉ះ​គាត់។​មិន​ដែល​មាន​នរណា​ប៉ះ​គាត់ អស់​ជា​ច្រើន​ឆ្នាំហើយ។ ទឹក​ភ្នែក​នោះ ជា​ទឹក​ភ្នែក​នៃ​ក្តីអំណរ”។

ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ មាន​បុរស​កើត​ឃ្លង់​ម្នាក់​បាន​ចូល​មក​ក្បែរ​ទ្រង់ ដែល​ពី​ដើម​គេ​ប្រើពាក្យ​ជម្ងឺ​ឃ្លង់ សំដៅ​ទៅ​លើ​ប្រភេទ​ជម្ងឺ​សើរ​ស្បែក ដែល​ឆ្លង។ ដោយសារ​គាត់​មាន​រោគ​ឃ្លង់ នោះ​ក្រឹត្យ​វិន័យ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​តម្រូវ​ឲ្យ​គាត់​នៅ​ក្រៅ​សហគមន៍​របស់​គាត់។ បើ​សិន​ជា​អ្នក​កើត​ឃ្លង់ ឃើញ​ថា ខ្លួន​ឯង​នៅ​ជិត​មនុស្ស​មាន​សុខ​ភាព​ល្អ ដោយ​ចៃដន្យ នោះ​គាត់​ត្រូវ​ស្រែក​ឡើង​ថា “ខ្ញុំ​ស្មោក​គ្រោក​ៗ” ដើម្បី​ឲ្យ​គេ​នៅ​ឲ្យ​ឆ្ងាយ​ពី​គាត់(លេវីវិន័យ ១៣:៤៥-៤៦)។ ហេតុនេះ​ហើយ បុរស​នោះ​ប្រហែល​ជា​បាន​រស់​នៅ​ជា​ច្រើន​ខែ ឬ​ឆ្នាំ ដោយ​គ្មាន​ការ​ទំនាក់​ទំន​ងជា​មួយ​អ្នក​ដទៃ​។

ព្រះ​យេស៊ូវ​មាន​ពេញ​ដោយ​ព្រះ​ទ័យ​អាណិត​ចំពោះ​គាត់ ហើយ​ក៏​បាន​លូក​ព្រះ​ហស្ត​ទៅ​ពាល់​គាត់។ ព្រះ​យេស៊ូវ​មានអំណាច​ចេស្តា ដែល​អាច​ប្រោស​ជម្ងឺ​ឲ្យ​គេ​ជា ដោយ​គ្រាន់​តែ​មាន​បន្ទូល​មួយ​ព្រះ​ឱស(ម៉ាកុស ២:១១-១២)។ ប៉ុន្តែ ពេលដែល​ទ្រង់​បាន​ជួប​បុរស​ម្នាក់​នេះ ដែល​មាន​ភាព​ឯកកោ និង​ត្រូវ​គេ​បដិសេធន៍ ដោយ​សារ​ជម្ងឺ​នៅ​លើ​រូប​កាយ​គាត់ ទ្រង់​ក៏បាន​ប៉ះ​គាត់ ដើម្បី​បញ្ជាក់​ដល់​គាត់​ថា គាត់​មិន​នៅ​តែ​ម្នាក់​ឯង​ទេ ហើយ​ទ្រង់​ក៏​បាន​ទទួល​គាត់​ផង​ដែរ។

ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ឱកាស យើង​អាច​ចែក​ផ្សាយ​ព្រះគុណ និង​បង្ហាញ​សេចក្តី​អាណិត ដោយ​ការប៉ះ​ដ៏​ស្រទន់ ដែល​បង្ហាញ​ចេញ​នូវ​ភាព​ថ្លៃ​ថ្នូរ…

រឿងរបស់ព្រះយេស៊ូវ

កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​ទៅ​មើល​សៀវភៅ នៅ​បណ្ណាគារ​តូច​មួយ ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​មើល​ទៅធ្នើរ​សៀវ​ភៅ ដែល​គេ​បាន​តម្រៀម​សៀវភៅ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា ខ្ញុំ​អាច​អាន​សៀវភៅ​មួយ​ណា​ក៏បាន។ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ក្លៀវក្លា​ខ្លាំង ខ្ញុំ​ក៏​បាន​ភ្លេច​ការ​ពិត​ដ៏​សំខាន់​មួយ។ តាម​ពិត គេ​បាន​បន្ថែម​សៀវភៅ​ថ្មី​ៗ នៅ​ក្នុង​ធ្នើរ​ទាំង​នោះ ជា​ទៀង​ទាត់។ ទោះ​បី​ជា​ខ្ញុំ​មាន​ការ​ប្រឹង​ប្រែង​អាន​សៀវភៅ​ទំាង​នោះ​ក៏​ដោយ ​ក៏​ខ្ញុំនៅ​តែ​អាន​មិន​ទាន់ ព្រោះ​សៀវ​ភៅ​ថ្មី​ៗ​ច្រើន​ពេក។ សៀវភៅ​ថ្មី​ៗ​បាន​បន្ត​បំពេញ​ធ្នើរ​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​ៗ។

បើ​សាវ័ក​យ៉ូហាន​រស់​នៅ ក្នុង​សម័យ​បច្ចុប្បន្ន គាត់ទំនង​ជា​មាន​ការ​ស្ញើច ចំពោះ​សៀវភៅ​ជា​ច្រើន ដែល​គេ​អាច​រក​បាន​         នៅ​សម័យ​នេះ ព្រោះ​កាល​គាត់​និពន្ធ​កណ្ឌ​គម្ពីរដំណឹង​ល្អ​យ៉ូហាន កណ្ឌ​យ៉ូហាន​ខ្សែ​ទី​១ ទី២ និង​ទី​៣ ព្រម​ទាំង​កណ្ឌគ​ម្ពីរ​វិវរណៈ  គាត់​បាន​សរសេរ​ដោយ​ដៃ នៅ​លើ​ក្រាំង។ លោក​យ៉ូហាន​បាន​និពន្ធ​កណ្ឌ​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​ធ្វើ​ជា​ស្នរ​បន្ទាល់ ឲ្យ​គេ​បាន​ដឹង​អំពី​កំណត់​ហេតុ​នៃ​ដំណើរ​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ដែល​គាត់​បាន​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេរ​របស់​សាវ័ក​យ៉ូហាន​បាន​និយាយ តែ​មួយ​ផ្នែក​តូច នៃ​ការ​ទាំង​អស់ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បង្រៀន ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ផែន​ដី។ តាម​ពិត គាត់​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​គេ​ត្រូវ​សរសេរ អំពី​ការ​ទំាង​អស់​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ “នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។

ការ​អះអាង​របស់​សាវ័ក​យ៉ូហាន នៅ​ត្រង់​ចំណុច​នេះ នៅ​តែ​ត្រឹម​ត្រូវ ក្នុង​សម័យ​បច្ចុប្បន្ន។ ទោះ​គេ​បាន​សរសេរ​សៀវភៅ…

ព្រះពរ តាមរយៈអ្នកលើកទឹកចិត្ត

ខ្សែ​ភាព​យន្ត នៅ​ឆ្នាំ​២០១០ ដែល​មាន​ចំណង​ជើង​ថា “សុន្ទរកថា​របស់​ព្រះ​មហាក្សត្រ” បាន​និយាយ​អំពី​រឿង​រ៉ាវ នៃ​ស្តេច​អង់​គ្លេស ព្រះ​នាម ចច ទី៦ (George VI) ដែល​បាន​ឡើង​ស្នង​រាជ​សម្បត្តិ ដោយ​មិន​បាន​រំពឹង​ទុក នៅ​ពេល​ព្រះ​ជេដ្ឋា​របស់​ទ្រង់​បោះ​បង់​ចោល​រាជ​បល្ល័ង្ក។​ ដោយសារ​ប្រទេស​ជិត​ធ្លាក់​ចូល ទៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ពួក​មន្ដ្រី​រដ្ឋា​ភិបាល​ចង់​បាន​មេដឹក​នាំ ដែល​ប៉ិន​ប្រសប់​ក្នុង​ការ​និយាយ​កំឡា​ចិត្ត​ប្រជាជន​តាម​វិទ្យុ ព្រោះ​នៅ​សម័យ​នោះ តួនាទី​របស់​វិទ្យុ កំពុង​តែ​មាន​ឥទ្ធិ​ពល​កាន់​តែខ្លាំង​ឡើង ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ ស្ដេចចច ទី​៦ មាន​បញ្ហា​និយាយ​ត្រដិត។​

ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ជា​ពិសេស ចំពោះ​របៀប​ដែល​ខ្សែ​ភាព​យន្ត​នេះ បង្ហាញ​តួ​អង្គ​មហេសី​របស់​ទ្រង់ គឺ​ព្រះ​នាង អេលីសាបិត។ រៀង​រាល់​ពេល​ដែល​ទ្រង់​ជួប​ការ​លំបាក នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា មហេសី​របស់​ទ្រង់ តែង​តែ​ធ្វើ​ជា​ប្រភព​លើក​ទឹក​ចិត្ត​ដ៏​ខ្ជាប់​ខ្ជួន​របស់​គាត់។ ការ​ស្ម័គ្រ​ស្មោះ​ដែល​មិន​ប្រែ​ប្រួល​របស់​ព្រះ​នាង បាន​ផ្ដល់​នូវ​ការ​គាំ​ទ្រ​ដែល​ទ្រង់​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ​របស់​ទ្រង់ ហើយ​បាន​គ្រប់​គ្រង​ប្រទេស​បាន​ល្អ​ប្រសើរ ក្នុង​អំឡុង​ពេល​សង្គ្រាម។

ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង​របស់​អ្នក​លើក​ទឹក​ចិត្ដ​ជា​ច្រើន ដែល​បាន​ផ្ដល់​ជំនួយ​ដ៏​មាន​អំណាច ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​។ ឧទាហរណ៍ លោក​ម៉ូសេ​មាន​លោក​អើរ៉ុន និង​លោក​ហ៊ើ ជា​អ្នក​ជួយ​ជ្រោម​ជ្រែង ក្នុង​អំឡុង​ពេល​អ៊ីស្រាអែល​ធ្វើ​សង្រ្គាម(និក្ខមនំ ១៧:៨-១៦)។ នាង​អេលីសាបិត​បាន​លើក​ទឹក​ចិត្ត​នាង​ម៉ារា ជា​សាច់​ញាតិ ដែល​មាន​ផ្ទៃ​ពោះ(លូកា ១:៤២-៤៥)។

បន្ទាប់​ពី​លោក​ប៉ុល​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ គាត់​ត្រូវ​ការ​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​បាណាបាស ដែល​ឈ្មោះ​របស់គាត់ មាន​ន័យ​ថា “កូន​នៃ​ការ​លើក​ទឹក​ចិត្ត”។ នៅ​ពេល​ដែល​ពួក​សិស្ស​ភ័យ​ខ្លាច​លោក​ប៉ុល លោក​បាណា​បាស​ក៏​និយាយ​ធានា ឲ្យ​គាត់…

កម្លាំងសម្រាប់ការធ្វើដំណើររបស់អ្នក

រឿង​ជើង​សត្វ​ក្តាន់​ញី​ជាន់​នៅ​លើ​ទី​ខ្ពស់ គឺ​ជា​រឿង​ប្រៀប​ប្រដូច អំពី​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​ផ្អែក​លើ​បទ​គម្ពីរ ហាបាគុក ៣:១៩។ រឿង​នេះ​និយាយ​អំពី​ដំណើរ​ជីវិត​របស់​តួអង្គ​ឈ្មោះ​ម៉ាច់ អាហ្វ្រេត(ប្រែ​ថា ខ្លាច​ច្រើន) ដែល​បាន​ធ្វើ​ដំណើរ ជា​មួយ​អ្នក​គង្វាល​។ ប៉ុន្តែ ម៉ាច់ អាហ្រេត​មាន​ការ​ភ័យ​ខ្លាច ទើប​នាង​សុំ​ឲ្យ​អ្នក​គង្វាល​បីនាង។

អ្នក​គង្វាល​ក៏​បាន​ឆ្លើយ​តប ដោយ​ក្ដី​សប្បុរស​ថា “ខ្ញុំ​អាច​បី​ឯង​ឡើង​រហូត​ដល់​ទី​ខ្ពស់ ដោយ​មិន​ទុក​ឲ្យ​ឯង​ដើរ​ឡើង​ ដោយខ្លួន​ឯង​ក៏​បាន​។ ប៉ុន្តែ បើ​ខ្ញុំ​បន្ត​ធ្វើ​ដូច្នេះ ឯង​នឹង​មិន​អាច​ហ្វឹក​ហាត់​ជើង​ឯង​ឲ្យ​រឹង​មាំ ដូច​ជើង​ក្តាន់ ហើយ​ឯង​ក៏​មិន​អាច​អម​ដំណើរ​ខ្ញុំ និង​ទៅ​ណា​មក​ណា​ជា​មួយ​ខ្ញុំ​បាន​ឡើយ”។

តួរ​អង្គ ម៉ាច់ អាហ្រ្វេត ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ សំណួរ​របស់​ហោរា​ហាបាគុក ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ (ហើយ​និយាយ​តាម​ត្រង់ នោះ​ក៏​ជា​សំណួរ ដែល​ខ្ញុំ​ធ្លាប់​សួរ​ផង​ដែរ)។ លោក​ហាបាគុក​សួរ​ថា  “ហេតុ​អ្វី​ខ្ញុំ​ត្រូវ​រង​ការ​ឈឺ​ចាប់?” “ហេតុ​អ្វី​បាន​ជា ការ​ធ្វើដំណើរ​របស់​ខ្ញុំ​ពិបាក​យ៉ាង​នេះ?”

ហោរា​ហាបាគុក​រស់​នៅ​ស្រុក​យូដា នៅ​ចុង​សតវត្សរ៍​ទី​៧ មុនគ្រីស្ទ​សករាជ មុន​ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​និរទេស​ខ្លួន។ លោក​ហាបាគុក​កត់​សម្គាល់​ឃើញ​ថា សង្គម​ដែល​គាត់​រស់​នៅ បាន​មើល​រំលង​អំពើ​អយុត្ដិ​ធម៌ ហើយ​ត្រូវ​បាន​ញាំ​ញីដោយ​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ឈ្លាន​ពាន ពី​ចក្រ​ភព​បាប៊ីឡូន​(ហាបាគុក ១:២-១១)។ គាត់​បាន​ទូល​សូម​ឲ្យ​ព្រះ​អម្ចាស់ ធ្វើ​អន្ដរាគមន៍ និង​ដក​ទុក្ខ​វេទនា​ចេញ(១:១៣)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប​ថា ទ្រង់​នឹង​សម្រេច​សេចក្តី​យុត្តិ​ធម៌ ប៉ុន្តែ តាម​ពេល​កំណត់​របស់​ទ្រង់(២:៣)។

ដោយសារ​សេចក្ដី​ជំនឿ នោះ​លោក​ហាបាគុក បន្ត​ទុក​ចិត្ត​ព្រះ​អម្ចាស់។ ទោះ​បី​ជា​ការ​រង​ទុក្ខ​វេទនា…

ជំនួយពីស្ថានសួគ៌

និមិត្ត​សញ្ញា​សម្ងាត់ អេស អូ អេស (SOS) ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ ១៩០៥ នៅ​ពេល​ដែល​ក្រុម​នាវិក​​រិះ​រក​មធ្យោបាយ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។ និមិត្ត​សញ្ញា​សម្ងាត់​នេះ​ ត្រូវ​បាន​គេ​ទទួល​ស្គាល់ នៅ​ក្នុង​ឆ្នាំ ១៩១០ នៅ​ពេល​ដែល​នាវា​ឈ្មោះ ស្ទីមស៊ីព ខិនថាក់គី កំពុង​តែ​លិច​ចូល​ទៅ​ក្នុង​ទឹក ហើយ​ក៏​បាន​ប្រើ និមិត្ត​សញ្ញា​នេះ ដែល​នាំ​ឲ្យ​គេ​មក​ជួយ​សង្រ្គោះ​មនុស្ស​៤៦​នាក់ នៅ​លើ​នាវា ទាន់​ពេល​វេលា។

​និមិត្ត​សញ្ញា​ អេស អូ​ អេស ជា​និមិត្ត​សញ្ញា​ដែល​គេ​ទើប​តែ​ឆ្នៃ​បង្កើត ជាង​១០០​ឆ្នាំ​មុន ប៉ុន្តែ​ ការ​ស្រែក​រក​ជំនួយ ​គឺ​កើត​មាន​តាំង​តែ​ពី​ដើម​ដំបូង​នៃ​ប្រវត្តិ​សាស្រ្ត​ របស់​មនុស្ស​ជាតិ។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ឃើញ​ការ​ស្រែក​រក​ជំនួយ នៅ​ក្នុង​ រឿង​របស់​លោក​យ៉ូស្វេ​ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ នៅ​សម័យ​នោះ លោក​យ៉ូស្វេ ​ប្រឈម​មុខ​នឹង​ការ​ជំទាស់​ពី​ពួក​អ៊ីស្រាអែល​ (យ៉ូស្វេ ៩:១៨) និង​ការ​ឆ្លងកាត់​ទឹក​ដី​ដ៏​ពិបាក មុន​នឹង​ចូល​ទៅ​ដល់​ទឹក​ដី​សន្យា(៣:១៥-១៧) អស់​រយៈ​ពេល​ជាង​១៤​ឆ្នាំ។ ក្នុង​រយៈ​ពេល​នោះ ​ពួក​អ៊ីស្រាអែល​បាន​វាយ​ដណ្ដើម​យក​ឈ្នះ​ពួក​ខ្មាំង​សត្រូវ​ជា​បណ្ដើរ​ៗ​ ហើយ​ក៏​បាន​តាំង​ទី​លំ​នៅ លើ​ទឹក​ដី​ដែល​ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​ឲ្យ​ពួក​គេ។ ក្នុង​អំឡុង​ពេល​នៃ​ការ​តយុទ្ធ​នោះ “​ព្រះអម្ចាស់​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​លោក​យ៉ូស្វេ”(៦:២៧)។

បទ​គម្ពីរ​យ៉ូស្វេ ជំពូក​១០ បាន​ចែង​ថា ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ចេញ​ទៅ​ជួយ​ពួក​ក្រុង​គីបៀន ​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ដែល​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ពួក​ស្ដេច​ចំនួន​ប្រាំ​អង្គ។…